កំណាព្យ អកុសលធម៌


អកុសលនាំប្រាណឲ្យបានទុក្ខ ពីនេះទៅមុខមិនស្រាកស្រាន្ត


មិនឲ្យបានសុខទុក្ខប្រៀបបាន គេដំគេឆា្កងប្រាណល្ហិតល្ហៃ



មិនទាន់ឱ្យផលនោះស្មានថា បាបល្អអស្ទារ្យនោះពេកកៃ្រ


មានរសជាតិផ្អែមនាលោកិយ ឱ្យជនប្រុសស្រីភ្លេចចិន្ដា។


បាបនោះមានរស់ដូចទឹកឃ្មុំ ដែលគេលាយឡំថ្នាំពិសណា


ពេលក្រេបនោះពិតផ្អែមអសា្ទរ្យ ឱ្យផលពេលណាសែនឈឺចាប់។


ព្រោះល្ញឹតព្រោះល្អង់មិនយល់ការពិត ឱ្យចិត្តវិបរិតជាអ្នកបង្គាប់


ហ៊ានធ្វើផ្តេសផ្ដាសឱ្យខ្លូនជាប់ អង្គប់ឆ្វាក់ជាប់ក្នុងអកុសលា។


ដូច្នេះសូមជនទាំងប្រុសស្រី សូមឱ្យឃា្មត់ឃ្មីសាងកុសលា


កុំ​ឱ្យបាបធម៌រួបរិតអាត្មា នោះបានសុខាដោយសារកុសល។


”ទុកពឹងកំពង់ ក្រមុំពឹងចរិយា បុរសសង្ហារពឹងវិជា្ជ ឯសត្វគ្រប់គ្នាពឹងកុសលធម៌”

No comments