ខ្លួនជាអ្នកបរិសុទ្ធ
អត្តនា វកតំ បាបំ អត្តនា សង្តិលិស្សតិអត្តនា អកតំ បាបំ អត្តនា វ វិសុជ្ឈតិសុទ្ធិ អសុទ្ធិ បច្ចត្តំ នាញ្ញោ អញ្ញំ វិសោធយេ។
ខ្លួនឯង, បរិសុទ្ធ និងមិនបរិសុទ្ធ ប្រាកដជាក់ច្បាស់ឯងៗ ឯអ្នកដទៃទៀតមិនគប្បីសម្អាតអ្នកដទៃបានឡើយ។
ពាក្យកាព្យឲ្យងាយចាំ
បទកាកគតិ
បទកាកគតិ
រីបុណ្យនិងបាប រែងមានសភាព កើតពីការធ្វើ
គឺខ្លួនរាល់ខ្លួន សម្រេចអំពើ បើជនណាធ្វើ
ជននោះរងផល។
ផលសុខផលទុក្ខ រែងតែចេញមុខ តាមពេលត្រូវផ្ដល់
ចេញតាមលំអាន កុសលាកុសល ឥតអ្វីណាផ្ដល់
ក្រៅពីនោះទេ។
ស្អាតនិងមិនស្អាត ជាក់ច្បាស់ពេញខ្នាត នៃកម្មបុព្វេ
ឥតអ្នកដទៃ ក្រៅពីខ្លួនទេ ជនខ្លះធ្វេសទ្វេ
មិនជឿកម្មផល។
ទោះកម្មចេញមុខ ឲ្យសុខឲ្យទុក្ខ ក៏ដឹងមិនដល់
ពុំដឹងថាកម្ម ទេតើផ្ដល់ផល ពុំគួរឆ្ងែឆ្ងល់
ពុំយល់ច្នោះឡើយ។
ព្រះពុទ្ធទ្រង់ប្រាប់ គួរតាំងចិត្តស្ដាប់ កុំធ្វើតោះតើយ
ត្រូវប្រើការគិត ពិនិត្យរឿយៗ ចិត្តស្ងៀមព្រងើយ
ធ្វើម្ដេចនឹងយល់៕៚

វត្តឧណ្ណាលោម ក្រុងភ្នំពេញ, ថ្ងៃអង្គារ ទី២៣ កក្កដា ២៥១២
១៩៦៨
១៩៦៨
សម្ដេចព្រះសង្ឃរាជ ជ.ណ. ជោតញ្ញាណោ
ប.អ.ស. – អ.ម.រ.
ប.អ.ស. – អ.ម.រ.

Post a Comment