វាចា ១២បទ ដើម្បីភាពជោគជ័យ ក្នុងការងាររបស់អ្នក

ការប្រើ​ប្រាស់​សម្តីត្រឹមត្រូវ ជាផ្នែ​កមួយ​ដែល​នាំ​អ្នក​ទៅ​កាន់ ភាព​ជោគជ័យ ក្នុង​ការងារ។​ សម្តី​ដែល​អ្នក​និយាយ មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង លើ​អារម្មណ៏ អ្នក​ដទៃ។ ហេតុ​នេះ អ្នក​ត្រូវ​ប្រយ័ត្ន​ប្រយែង​បន្តិច មុន​ពេល​និយាយ ទៅ​កាន់​នរណា​ម្នាក់ ជា​ពិសេស​នៅ​កន្លែង​ធ្វើ​ការ មិន​ថា​ចៅ​ហ្វាយ​នាយ ​ឬ​បុគ្គលិក​ឡើយ។​ ខាង​ក្រោម​នេះ គឺ​ជាពាក្យ​ពេជន៍​មួយ​ចំនួន ដែល​អ្នក គួរ​តែ​ជៀសវាង៖


១. វាមិនយុត្តិធម៏សោះ (Its not fair) ភាពលម្អៀងតែងតែកើត​មាន​​ នៅ​លើ​លោក​យើង​នេះ។ យើង​អាច​​​នឹង​មាន​អាហារ​ហូប​គ្រប់​គ្រាន់ ស្រប​ពេល​ជាមួយ​នឹង ​អ្នក​ដទៃ​​ទៀត​ដែល​​មិន​​មាន​អ្វី​​ហូប​​សូម្បី​​តែ​បន្តិច។ ​ យើង​​ត្រូវ​​​ចេះ​ទទួល​​ស្គាល់​វា ហើយ​សម្រប​ខ្លួន​អោយ​បាន​ល្អជា​ទីបំផុត។ ពេល​ខ្លះយើង​ត្រូវ​ដឹង​ថា វាជាពេលវេលារបស់គេ ហើយ​​ពេល​វេលា​របស់​យើង នឹង​មក​ដល់​តាមក្រោយ។ សូម​កុំនិយាយ​​ពាក្យ​ថា ​វា​មិន​យុត្តិធម៏​សោះ ​ (It’s not fair.)​ នៅ​ពេល​ដែល​អ្នក​ជួប​បញ្ហា​ណា​មួយ នៅ​កន្លែង​​ធ្វើការ​​របស់​អ្នក។ ព្រមទទួលវា ហើយខិត​ខំ​បន្ត​ទៀត។

២. វាមិនមែនជាបញ្ហារបស់ខ្ញុំ​ ឬ វាមិនមែន​ជា​ការងារ​របស់ខ្ញុំទេ ឬខ្ញុំ​ពុំ​ទទួល​បាន​ផល​​ចំណេញ​គ្រប់គ្រាន់​ពី​ការងារ​នេះឡើយ អ្នក​អាច​ធ្វើ​ការ​ស្រម៉ៃ​មើល​ថា នៅ​ពេល​ដែល​អ្នក​ត្រូវការ​ជំនួយ​ពី​អ្នក​ណា​ម្នាក់ ហើយគេបានឆ្លើយនូវ​ ប្រយោគខាងលើ តើអ្នក​នឹង​មាន​អារម្មណ៍​បែបណា?  ជា​ការ​ពិត​ណាស់ វាគ្មានអ្វីចាំបាច់ឡើយសម្រាប់អ្នក តែ​អ្វី​ដែល​យើង​ត្រូវ​គិត គឺ​អារម្មណ៍ អ្នកដែលស្នើយើង។ បុគ្គល​ដែលជោគជ័យ គឺបុគ្គលដែលគិតពីប្រយោជន៍រួម ឬប្រយោជន៍ក្រុមការងារទូទៅជាចំបង។ សូម​ប្តូរ​ប្រយោគ​នេះ​​ជា​​មួយនឹង​ឃ្លា​៖  ខ្ញុំ​រីករាយ​នឹង​ជួយអ្នក តែអ្នកអាចអនុញ្ញាត អោយ​ខ្ញុំ​បង្ហើយ​ការងារ​ខ្លះ​សិន​បាន​ដែរ​ទេ?

៣. ខ្ញុំគិតថា … ( I think …)  តើអ្នកគិតថាពាក្យខាងលើនេះ ស្តាប់​​ទៅ​គួ​​អោយ​មាន​​ទំនុក​ចិត្ត​ដែរ​ឬទេ? ​​ឧទាហរណ៍​​​​អ្នក​និយាយ​ថា​ ខ្ញុំ​គិត​ថា​ក្រុមហ៊ុន របស់​ខ្ញុំ អាច​ជា​ដៃ​គូ​ដ៏​ល្អ​សម្រាប់​អ្នក។ ប្រយោគនេះ   វាបានផ្ទុកទៅដោយពាក្យមិនប្រាកដ ចំនួនពីរ គឺ គិតថា និង ពាក្យអាច។ អ្នក​អាច​​ជំនួស​​វា​ដោយ ខ្ញុំ​​ជឿ​ជាក់​​ថា ក្រុមហ៊ុន​ខ្ញុំ​នឹង​ជាដៃគូ​ដ៏​ល្អ​របស់​អ្នក

៤. គ្មានបញ្ហាទេ! (No problem!) ពាក្យ​ដែល​អ្នក​គួរ​តែ​និយាយ​បំផុត​ នៅ​ពេល​ដែល​ន​រណា​ម្នាក់ ​សម្តែង​ការ​អរគុណ​ដល់​អ្នក​នោះ គឺ  អ្នក​​ពិត​ជា​គួរ​សម​ណាស់​(You’re​ Welcome)។​ ​ការ​ប្រើ​ពាក្យ​​ថា គ្មាន​បញ្ហា​ទេ វា​អាច​សម្តែង​ចេញ​នូវ​ការ​មិន​ពេញ​ចិត្ត ​សម្រាប់​ដៃ​គូ​រ​បស់​អ្នក។ ក្នុង​វិស័យ​ពាណិជ្ជកម្ម ឬ​ទំនាក់ទំនង​សង្គម​ទូទៅ ពាក្យ​ ​អ្នកពិត​ជា​គួរសម នេះ បង្ហាញ​ពីការ​ទទួល​​អារម្មណ៍ ចំពោះ​ដៃគូ​រក​ស៊ី​របស់​អ្នក។

៥. ខ្ញុំនឹងព្យាយាម (I will try)   ពាក្យថា ខ្ញុំនឹងព្យាយាម ឬខ្ញុំនឹងសាកល្បងនេះ អ្នក​នឹង​អាច​ស្តែង​ចេញ​នូវ​បរាជ័យ​ភាព ៥០​ភាគ​រយ​ទៅ​ហើយ។ មានន័យ​ថា ពាក្យ​ខាង​លើ​នេះ ពុំ​បាន​បង្ហាញ​ពី ភាព​ប្រាកដ​​ប្រជា​​​អោយ​​អ្នក ក៏​ដូច​ជាអ្នកដ​ទៃ​ទុក​ចិត្ត​បាន​ឡើយ។

៦. គាត់ជាមនុស្សស្ពឹក ឬ នាងជាមនុស្សខ្ជិលច្រអូស ឬ ខ្ញុំ​មិន​ចូល​ចិត្ត​ក្រុមហ៊ុន​នេះ​សោះ នៅ​ពេល​ដែល​អ្នក​បានជួប បញ្ហា​បរាជ័យ​ណា​មួយ អ្នក​តែងតែ​មាន​អារម្មណ៍​ថា​កំហុស​ទាំង​អស់ អាច​ជារបស់​នរណា​ម្នាក់។ តែ​វាមិនមែនដូចនេះឡើយ។ ការដែលក្រុមហ៊ុនមួយ​​ដំណើរ​ការ​បាន​ល្អ គឺ ដោយ​សារ​ការ​ចូល​រួម​យ៉ាង​សកម្ម ពីសមាជិក ទាំងអស់។ ការ​ដែល​​អ្នក​ប្រើ​ពាក្យ​ទាំង​អស់​នេះ វាមិន​មែន​​ស្តែងចេញត្រឹមថា អ្នកជាកូនក្មេងគ្មានទំនួលខុសត្រូវ​នោះ​ទេ វា​ថែម​ទាំង​បាន​ធ្វើ​អោយ​តម្លៃ​អ្នក​ថយ​ចុះ​ផង​ដែរ។

៧. ..តែវិធីនោះ យើងបានធ្វើវារួចទៅហើយ​ (But weve always done it that way) ការងារ មួយ​តម្រូវ​អោយ​អ្នក មានភាពឈ្លាសវៃ។ អ្នកត្រូវចេះបត់បែន និងប៉ិនប្រសព្វ​ ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា។ នៅពេល ដែលបុគ្គលិកណាមួយ នៅក្នុងក្រុមហ៊ុនរបស់អ្នកបាន លើកឡើងនូវគំនិតអ្វីមួយ ដើម្បី​​ដោះស្រាយបញ្ហាក្រុម​ហ៊ុន អ្នក​ត្រូវ​ផ្តល់ ឪកាស​អោយ​ដល់​គេ។ បើទោះជាវិធីនោះ អ្នកបានដឹង ឬធ្វើ​​រួចក៏ហើយក្តី សូមទុកពេលសម្រាប់គេ នៅក្នុងការបក​ស្រាយ ព្រោះគេអាចនឹងមានអ្វីថ្មី ជា​ជាង​និយាយថា យើងបានធ្វើវារួចទៅហើយ។ ជៀស​វាង​ជា​មួយ នឹងការបង្អាក់គំនិតនេះ អ្នក​អាច​ចាប់​ផ្តើមជាមួយ​នឹងឃ្លា ​អស្ចារ្យ ​នេះជាគំនិត ដ៏ល្អ​មួយ! តើអ្នកនឹងមានគំនិតយ៉ាងណាបន្ត?  ឬអ្នក​អាច​ជំនួស​ដោយនេះជាវិធីមួយដែលប្លែក និងគួរអោយ​ចាប់​អារម្មណ៏​ណាស់ យើង​​អាច​​នាំ​គ្នា​​សាក​​ល្បង​ពិភាក្សា​ពីវា

៨. វាមិនអាចទៅរួចទេ ឬ គ្មានអ្វីដែលខ្ញុំអាចធ្វើបានទេ (Thats impossible) ពេល​​​អ្នក​​ជួប​​ឧបសគ្គ​​​ការងារ អ្នក​​តែង​​តែបាត់បង់កម្លាំងចិត្ត។ អ្នកអាចនិយាយថា ការ​ងារនោះវាមិនអាចទៅរួចទេ ឬខ្ញុំ​​ច្បាស់​ ជា​មិន​​អាច​ធ្វើ​វាបាន​ឡើយ។ ពាក្យ​នេះ​​វា​បាន​បង្ហាញ​ពី ចរិត​មិន​គប្បី​មួយ​របស់​អ្នក​ ដែល​​ជា​មនុស្ស​រួ​ញ​រា ចូល​ចិត្ត​នៅ ក្នុង​អតីត​កាល មិន​មាន​ឆន្ទៈ​មោះមុតក្នុងការងារ។ អ្នកអាច​ជំនួស​វា​ដោយ ខ្ញុំ​នឹង​ពិនិត្យវាម្តង​ទៀត​ជា​ថ្មី ឬ​យើង​អាច​ពិភាក្សា​គ្នា ថាតើ​យើង​អាច​មាន​អ្វី​ទៅ​រួច ជា​មួយ​ឧបសគ្គ​នេះ​ដែរឬទេ?

៩. អ្នកគួរតែមានអ្នកគួរតែភ្ជាប់…(You should have) ការ​​ស្តី​​បន្ទោស ឬ​ការ​​ផ្តល់​ជា​​ដំបូន្មា​ន​មួយ ដោយ​​ប្រើ​​ពាក្យ​​ខាង​លើ តើអ្នកយល់ថាវាមានឥទ្ធិពលដែរទេ? តើអ្នកដែល បានស្តាប់ពាក្យនេះ ហើយ​អាចនឹង​ខ្លាច​បទ​បញ្ញា​អ្នក​ដែរទេ? អ្នក​​គួរ​​តែ​មាន​…ឬ អ្នក​គួរ​តែ​​ភ្ជាប់​មក​… វាជា​ពាក្យ​ដែល​​សាមញ្ញ ស្តាប់​​ទៅ​មិន​រឹងម៉ាំ។ សាកល្បង​ដោយប្រើ លើក​ក្រោយ អ្នក​ត្រូវ​តែ​មាន… ពេលខាងមុខ អ្នក​ត្រូវ​តែភ្ជាប់​មក… 

១០. ខ្ញុំប្រហែលជាខុសឆ្គង… ឬ នេះប្រហែលជាគំនិតមិនល្អមួយ តែ… ប្រយោគនេះ វាបាន​ធ្វើអោយ​ប្រសិទ្ធភាព នៃទំនុកចិត្តរបស់អ្នកធ្លាក់ចុះ។ ឧទាហរណ៍​ អ្នកនិយាយថា នេះ​ប្រហែល ជាគំនិត​មួយដ៏លីលា តែប្រសិនបើយើងបិទជាន់ខាងលើចោល នោះយើង នឹង​បាត់បង់​បន្ទប់​មួយ​ផ្សេង​ទៀត។ ប្រយោគនេះ បើទោះបីជាគំនិតល្អ តែអ្នកបាន បន្ថយ​ប្រសិទ្ធ​ភាព​របស់​វា អស់ ៥០​ភាគរយ បាត់​ទៅហើយ។

១១. តើអ្នកគិតដូចនេះទេឬ យល់ព្រម? (Dontt you think?ok?) ពេល​​ខ្លះ​ពាក្យ​នេះជា​ការមិន​សមរម្យ​ ពោល​គឺ​វាជាន់​ថែម ទៅ​លើ​អារម្មណ៍ដៃគូ​របស់អ្នក។ បញ្ហាខ្លះ អ្នកមិនអាច សួរ​ពីការ​យល់ព្រម​ផ្ទាល់​របស់គេ ភ្លាមៗបានឡើយ។ ចូរបង្ហាញពីគំនិត ឬ​ហេតុផល​​អោយ​​គេបាន​ស្តាប់ អោយ​បាន​ច្រើន ប្រសើរជាជាង ការ​ដែល​ទៅសួរ​ផ្ទាន់​នឹង​​សំណួរ ដែល​​​គេ​កំពុង​តែច្របូក​ច្របល់ នៅ​ក្នុង​ការគិត​ពិចារណា។

១២. ខ្ញុំពុំមានពេលវេលាគ្រប់គ្រាន់ទេ ឬ ខ្ញុំកំពុងជាប់រវល់​ (I dont have time for ​this right now) វាមិនមែនថាអោយអ្នកត្រូវគិតអោយខ្លាំង មុននឹងនិយាយនោះទេ។ ទោះ​បី​ប្រយោគ​ខាង​លើនេះ មើលទៅសមហេតុផល ក៏ដោយ តែវាអាចជាភាពគ្រោតគ្រាតមួយ ដែលអ្នកមិន​បាន​គិត​ដល់។  ប្រយោគ​​មួយនេះ អ្នកគួរតែផ្លាស់ប្តូរដោយប្រើ ខ្ញុំរីករាយ ក្នុង​ការពិភាក្សា​ការងារ​នេះ​ជា​មួយ​អ្នក ​បន្ទាប់​ពី​កិច្ច​ប្រជុំព្រឹកនេះបញ្ចប់ សូម​អ្នក​មេត្តា​រង់​ចាំ​ខ្ញុំ​បន្តិច
ប្រភព៖ http://www.prolem.net

No comments