តើធ្វើយ៉ាងដូចម្តេចទើបបញ្ជាក់ថា ស្រីព្រានបុរស?
ធ្លាប់ តែឮពាក្យ “ព្រាននារី” ក្នុងបទចម្រៀងពីសង្គម ប៉ុន្តែឥឡូវ ក៏មានគេនិយាយជារឿយៗពីករណី “ព្រានបុរស” ដែរ។ ពាក្យនេះគឺសំដៅទៅលើស្រីបោកប្រុសនោះឯង។ ជាញឹកញយ គេតែងឮនារីជាច្រើន ដែលត្រូវខូចចិត្តដោយសារស្នេហា តែងស្រែកឡូងៗថា ខ្លួនជាភេទទន់ខ្សោយម្លោះហើយទើបចាញ់បោកគេដូច្នោះ។ ចុះករណីបុរសជាច្រើនខូចចិត្តដោយសារស្រីៗវិញ តើបានអ្នកណារកខុសត្រូវឲ្យ?
បទពិសោធន៍ពី យុវជន អៀង អតីតនិស្សិតសាកលវិទ្យាល័យភូមិន្ទ កសិកម្ម ស្រីៗឧស្សាហ៍ញញឹមញញែម អៀនអន់ តែតែងខ្លួនCuteទាន់សម័យ លេងFace bookច្រើន ដូរឈ្មោះមិន ប្រើឈ្មោះពិត កុនរឿង ថ្មីមួយណាចេញភ្លាមដឹងភ្លែត ពាក់កាសស្ដាប់ចម្រៀងមិនរើសកន្លែង លេងកាបូបពណ៌ស្រស់ ស្បែកជើងកែងគេខ្ពស់ហួសខ្ញុំទៀត។ ពីដំបូងស្មានថាគេលេងខ្លួនធម្មតា ដឹងអី គេមានសង្សារច្រើនក្នុងពេលតែមួយ។ទម្រាំដឹងបាន ខ្ញុំហួសចិត្តខ្លួនឯង។
បទពិសោធន៍ពី យុវជន ហួត និស្សិតសាកលវិទ្យាល័យជាតិគ្រប់គ្រង ស្គាល់គ្នាភ្លាមគេទារទៅ ហូបបាយ ទៅដើរកម្សាន្តស្ងាត់ៗតែ២នាក់។ គេធ្វើដូចស្រលាញ់ខ្ញុំមែនទែន តែពេលនិយាយពីរឿងរៀបការ គេថាប៉ា ម៉ាក់គេមិន ងាយទទួលស្គាល់ខ្ញុំទេ។តាមពិតគេមានសង្សារច្រើន គេមានសង្សារម្នាក់ជាកូនអ្នកមាន ដល់បែកគ្នាគេភ្នាល់គ្នាថា អ្នកណារកបានសង្សារមុន ហើយរកបានច្រើនជាង។ ពេលក្រោយមកពួកម៉ាកគេជាអ្នកនិយាយប្រាប់ ខ្ញុំពីរឿងនេះ ដល់ខ្ញុំសួរគេ គេសារភាពថាមែន។ ទម្រាំបែកគេបានខ្ញុំឈឺចាប់ខ្លាំងណាស់។គេដូចជាប្រុសហើយខ្ញុំដូចជាស្រី។
បទពិសោធន៍ពីណារ៉ា និស្សិតឆ្នាំទីបីសាកលវិទ្យាល័យន័រតុន នាងមាន ក្រសែភ្នែកស្រទន់ហើយសម្លាប់ចិត្តប្រុសៗដោយភ្នែករបស់នាង។ នាងអៀនអន់មិនព្រមឆ្លងឆ្លើយ កណ្តាល ចំណោមទេ តែពេលខ្ញុំSMSទៅនាងតមកវិញរហូត។ នាងមិនសូវមានមិត្តស្រីសោះ តែសម្បូរមិត្តភ័ក្ដិប្រុសៗ។ ចូលចិត្តធ្វើមុខគួរអោយអាណិត ប៉ុន្តែតាមពិតនាងធ្វើពុតអោយខ្ញុំជឿថានាងមិនដែលមានសង្សារ ក្រោយមកបានខ្ញុំដឹងថានាងជាសង្សារមុនរបស់ពួកម៉ាកខ្ញុំ។
បទពិសោធន៍ពី ហៀង អាជីវករសម្ភារៈកីឡាហាងគី ហេង នាងពូកែណាស់រឿង ជូនវត្ថុអនុស្សាវរីយ៍ សរសេរពាក្យពេចន៍ស្នេហា។ម្តងៗអោយតែញញឹមទឹកមុខដូចតួរឿងរ៉ូមែនទិករហូត។ចូលចិត្ត ចម្រៀងមនោសញ្ចេតនា មើលកុនអានរឿង ប្រលោមលោក ប៉ុន្តែនាងដើរលេងច្រើន មិនសូវចូលរៀន ហើយនិយាយកុហកច្រើន។ និយាយអីបន្តិចធ្វើជាយំ ហើយចោទយើងថាអត់ស្មោះ តាមពិតនាងមានសង្សារច្រើនខ្លួនឯង ហើយពូកែខាងចោទយើងកុំអោយបែកគ្នាទៅនាងខូចឈ្មោះ។
បទពិសោធន៍ពី ទូច បុគ្គលិកធនាគារអេស៊ីលីដា ពេលស្គាល់គ្នានាងមិនសូវចូលចិត្តនិយាយពីរឿង ផ្ទាល់ខ្លួនដូចជា គោលដៅអនាគត អីទេ នាងនិយាយតែពីភាពយន្ត ចម្រៀងនិងម៉ូតខោអាវ ទូរស័ព្ទ និងមានពួកម៉ាកដើរលេងស្រីប្រុសច្រើន។ ក្រុមនាងរញ៉េរញ៉ៃមានគ្នាច្រើនណាស់ ពេលខ្លះឈ្លោះគ្នាក៏មាន នាងប្រាប់ថាពួកនាងស្គាល់គ្នានៅសាលាតែតាមពិតក្រោយមកខ្ញុំដឹងថាពួកគេខ្លះធ្លាប់ជាសង្សារនាង ហើយក្រោយមកបែកគ្នានៅក្នុងក្រុមដដែលតែមានសង្សារ ថ្មីរៀងខ្លួនដូចធម្មតា។
ប្រភពៈ http://news.sabay.com.kh/

Post a Comment