ធ្វើដូចម្តេចទើបក្លាយជាមនុស្សចេះអត់ធ្មត់បាន?
បញ្ហាគឺថា អ្នកកំពុងតែរង់ចាំអោយមនុស្សម្នាក់បញ្ចប់ការចងក្រងសេចក្តីរាយការណ៍មួយដែលអ្នកត្រូវការសម្រាប់កិច្ចប្រជុំមួយ។ ដោយសារតែរឿងមួយនេះ អ្នកបានទៅយឺតការប្រជុំនោះ ១៥នាទី។ អ្នកអាចមានអារម្មណ៍ថារាងកាយរបស់អ្នកមានសម្ពាធខ្លាំង ព្រមទាំងមានភាពតឹងតែងដែរក្នុងការបញ្ឈប់វា។ អ្នកចាប់ផ្តើមបែកញើស ហើយភ្លាមៗនោះ
អ្នកក៏បានស្រែកគំហកដាក់មនុស្សដែលធ្វើអោយអ្នកទៅប្រជុំយឺតពេល។ អ្នកអាចប្រាប់ថា អ្នកទទួលរងនូវការឈឺចាប់ ប៉ុន្តែអ្នកក៏មិនអាចជួយអ្វីបាន ដែរ។
អ្នកក៏បានស្រែកគំហកដាក់មនុស្សដែលធ្វើអោយអ្នកទៅប្រជុំយឺតពេល។ អ្នកអាចប្រាប់ថា អ្នកទទួលរងនូវការឈឺចាប់ ប៉ុន្តែអ្នកក៏មិនអាចជួយអ្វីបាន ដែរ។
មនុស្សយើងភាគច្រើនដូចជាមិនមានភាពអត់ធ្មត់ច្រើនទេ។ ការបាត់បង់ការគ្រប់គ្រងភាពអត់ធ្មត់មិនមែនវាធ្វើអោយឈឺចាប់តែម្នាក់ឯងនោះទេ តែវាក៏ប៉ះពាល់ដល់មនុស្សនៅជុំវិញខ្លួនដែរ។ ការដែលមិនចេះអត់ធ្មត់ធ្វើអោយស្ត្រេសកាន់តែខ្លាំង និងអាចបង្កគ្រោះថ្នាក់ដល់រាងកាយផងដែរ។ ការដែលមិនចេះអត់ធ្មត់អាចបំផ្លាញទំនាក់ទំនងរបស់បុគ្គលម្នាក់នោះបាន។
អត្ថបទមួយនេះ យើងនឹងពន្យល់អំពីវិធីសាស្ត្រដែលអ្នកអាចប្រើប្រាស់ដើម្បីទទួលបានភាពអត់ធ្មត់កាន់តែច្រើន។
ហេតុអ្វីត្រូវអនុវត្តការអត់ធ្មត់? អ្នកខ្លះច្រើនតែមើលឃើញមនុស្សមិនចេះអត់ធ្មត់ដូចជា ការក្រអឺតក្រទម, ការធ្វើអ្វីៗមិនគិតដល់ចិត្តអ្នកដទៃ និងឆេវឆាវ។ វាពួកគេអាចក្លាយជាមនុស្សដែលគិតមិនបានគ្រប់ជ្រុងជ្រោយ ព្រោះពួកគេឆាប់កាត់សេចក្តី ឬរំខាន់ដល់មនុស្សពេក។ មនុស្សមួយចំនួននឹងចូលចិត្តគេចចេញពីអ្នកណាដែលមិនចេះអត់ធ្មត់ ព្រោះតែជំនាញមិនគ្រប់ដប់ និងកំហឹងដែលអាក្រក់។
អ្នកដែលមានអត្តចរិកបែបនេះទំនងជាមិនអាចបញ្ចូលទៅក្នុងតារាងខ្ពស់បំផុតសម្រាប់ណែនាំអោយកាន់ដំណែងជាអ្នកដឹកនាំបានទេ។ ការដែលមិនចេះអត់ធ្មត់អាចប៉ះពាល់ដល់ទំនាក់ទំនងក្នុងផ្ទះបានផងដែរ។
កាលណាអ្នកមានភាពអត់ធ្មត់កាន់តែច្រើននៅពេលនៅជាមួយអ្នកដទៃ ពួកគេនឹងមើលឃើញចរិកល្អៗរបស់អ្នកកាន់តែច្រើន ជាពិសេសអ្នកធ្វើការជាមួយគ្នា និងប្រធានគ្រប់គ្រងតែម្តងនេះមិនទាន់គិតអំពីគ្រួសារ និងមិត្តភក្តិផង។
សញ្ញានៃការដែលមិនចេះអត់ធ្មត់ តើអ្នកធ្វើដូចម្តេចទៅទើបដឹងថាពេលណាខ្លួនអ្នកស្ថិតក្នុងសភាពមិនចេះអត់ធ្មត់? អ្នកប្រហែលជានឹងធ្លាប់សញ្ញាមួយឬច្រើនដូចខាងក្រោមនេះហើយមើលទៅ៖
-ដកដង្ហើមញ៉ាប់
-តឹងសាច់ដុំ
-ក្តាប់ដៃយ៉ាងណែន
-ខឹង ឬឆេវឆាវ
-ថប់អារម្មណ៍ ឬភ័យខ្លាច
-ធ្វើអ្វីរហន់ៗ-
-ឆាប់ធ្វើការសម្រេចចិត្តពេក
ការស្វែងរកមូលហេតុរបស់អ្នក បើសិនជាអ្នកធ្លាប់មានរោគសញ្ញានៃការមិនចេះអត់ធ្មត់ ជំហ៊ានបន្ទាប់របស់អ្នកគឺត្រូវតែរកអោយឃើញថាមានមូលហេតុអ្វីពិតប្រាកដដែលបង្កទៅជាដូច្នេះ ហើយមនុស្សយើងភាគច្រើនសុទ្ធតែមានមូលហេតុទាំងអស់។ រឿងនោះអាចជា មនុស្ស, ឃ្លាដែលគេនិយាយ ឬស្ថានភាពពិសេសៗ (ដូចជាការស្ទះចរាចរណ៍រាប់ម៉ោង) ដែលសុទ្ធតែធ្វើអោយយើងចូលទៅក្នុងពិភពនៃការមិនចេះអត់ធ្មត់បានទាំងអស់។
ចូរបង្កើតតារាងដែលមូលហេតុដែលធ្វើអោយអ្នកទៅជាមិនអាចអត់ធ្មត់បាន។ បើសិនជាអ្នកមានបញ្ហាក្នុងការសម្គាល់អោយដឹងមូលហេតុនោះ វិធីសាស្ត្រខាងក្រោមនេះអាចជួយអ្នកបាន៖
-ចូរឈប់គិតអំពីរឿងកាលពីលើកមុនដែលធ្វើអោយអ្នកមិនអាចអត់ធ្មត់បាន។
-សួរគ្រួសារ, មិត្តភក្តិ និងអ្នកធ្វើការជាមួយគ្នាអំពីការដែលមិនអាចអត់ធ្មត់បានរបស់អ្នក។ ឱកាសជាច្រើននោះគឺថា ពួកគែបានដឹងនូវអ្វីដែលធ្វើអោយអ្នកមានភាពភ្ញាក់ផ្អើល។
-មនុស្សជាច្រើនក្លាយទៅជាមិនអាចអត់ធ្មត់បានដោយសារតែកត្តារាងកាយដូចជា ការឃ្លានអាហារ, ការខ្សោះជាតិទឹក ឬការអស់កម្លាំង។ ចូរធ្វើការវិភាគលើរាងកាយខ្លួនឯងនៅពេលអ្នកចាប់មានអារម្មណ៍មិនអាចអត់ធ្មត់បានលើកក្រោយទៀត។ របៀបព្យាបាលដោយខ្លួនឯងធម្មតាមួយប្រហែលជាការញ៉ាំអាហារសម្រន និងទឹកមួយកែវហើយមើលទៅ!
-រក្សានូវកំណត់ត្រានៅពេលអ្នកចាប់ផ្តើមមានអារម្មណ៍ថាមិនអាចអត់ធ្មត់បាន។ ចូរសរសេរនូវអ្វីដែលបានកើតឡើង និងមូលហេតុដែលធ្វើអោយអ្នកស៊ាំចិត្ត។
ការសម្គាល់ដឹងអំពីមូលហេតុអាចជួយបាន ព្រោះវានឹងបង្ខំអោយអ្នកពិនិត្យទៅលើសកម្មភាពរបស់អ្នក ក៏ដូចជាមូលហេតុដែលអ្នកកំពុងតែធ្វើ ឬអ្វីដែលអ្នកកំពុងតែធ្វើ។ ចំណេះដឹងមួយនេះក៏ជួយអោយអ្នកបង្កើតបានជាយុទ្ធិសាស្ត្រថ្មីៗដើម្បីចៀសអោយផុតពីការដែលមិនអាចអត់ធ្មត់បានដែរ។
ពិតណាស់ វានឹងក្លាយទៅជារឿងដ៏អស្ចារ្យមួយបើសិនជាអ្នកអាចចៀសផុតពីមូលហេតុដែលធ្វើអោយអ្នកមិនអាចអត់ធ្មត់បាន។ ប៉ុន្តែភាគច្រើនវាមិនអាចទៅរួចទាំងអស់នោះទេ។ ដូច្នេះអ្នកគួរតែសិក្សារបៀបគ្រប់គ្រងការមិនអាចអត់ធ្មត់បានជំនួសវិញ។
ការគ្រប់គ្រងរោគសញ្ញា នៅពេលអ្នកមានអារម្មណ៍ថាមិនអាចអត់ធ្មត់បាន យកល្អគួរតែដើរចេញទៅខាងក្រៅដើម្បីអោយចិត្តគំនិតស្រលះអោយបានលឿនតាមតែអាចធ្វើទៅបាន។ ចូរសាកល្បងប្រើយុទ្ធិសាស្ត្រដូចខាងក្រោម៖
-ចូរដកដង្ហើមជ្រៅៗ ខ្លីៗ និងរាប់អោយបាន ១០។ ការធ្វើបែបនេះជួយអោយបេះដូងរបស់អ្នកដើរយឺត, បន្ធូរសម្ពាធក្នុងរាងកាយ និងជួយអោយអារម្មណ៍ឃ្លាតឆ្ងាយពីស្ថានភាពនោះបាន។ បើសិនជាអ្នកកំពុងតែមានអារម្មណ៍ថាមិនអាចអត់ធ្មត់រួចហើយនោះ អ្នកប្រហែលជាត្រូវការរាប់លេខដកដង្ហើមអោយបានយូរជាងនេះទៀត ឬធ្វើវាអោយបានច្រើនដង។
-ការដែលមិនអាចអត់ធ្មត់បាន អាចបណ្តាលអោយសាច់ដុំរបស់អ្នក ធ្វើការដោយអឆន្ទះបាន។ ដូច្នេះផ្តោតអារម្មណ៍អោយដឹងថារាងកាយរបស់អ្នកបានបន្ធូរបន្ថយសម្ពាធហើយ។ ជាថ្មីម្តងទៀត ចូរដកដង្ហើមយឺតៗ និងជ្រៅៗ។ ចូរបន្ធូរសាច់ដុំរបស់អ្នក ចាប់តាំងពីក្បាលដល់ចុងជើង។
-ចូរសិក្សាពីររបៀបគ្រប់គ្រងអារម្មណ៍របស់អ្នក។ ចូរចាំថា អ្នកមានជម្រើសមួយលើរបៀបដែលអ្នកមានប្រតិកម្មជាមួយនឹងស្ថានភាពនីមួយៗ។ អ្នកអាចជ្រើសរើសនូវការអត់ធ្មត់ ឬមិនអត់ធ្មត់ តែវាអាស្រ័យទៅលើអ្នកផ្ទាល់ទេ។
-ចូរបង្ខំខ្លួនឯងអោយទប់អារម្មណ៍។ ចូរបង្ខំខ្លួនឯងអោយនិយាយ និងធ្វើចលនាយឺតៗ។
-ចូរអនុវត្តន៍ការស្តាប់សកម្ម និង ការស្តាប់ដោយការយកចិត្តគេ។ ចូរប្រាកដថា អ្នកបានផ្តល់អោយអ្នកដទៃនូវការយកចិត្តទុកដាក់យ៉ាងពេញលេញ និងរៀបចំប្រតិកម្មរបស់អ្នកចំពោះអ្វីដែលពួកគេនិយាយយ៉ាងអត់ធ្មត់បំផុត។
-ចូររំលឹកដល់ខ្លួនឯងថាការដែលមិនចេះអត់ធ្មត់របស់អ្នកកម្រនឹងធ្វើអោយអ្នកដទៃធ្វើចលនាបានលឿនណាស់ តាមពិតវាអាចរំខានដល់សមត្ថភាពរបស់អ្នកដទៃក្នុងការបំពេញមុខងារដែលមានជំនាញខ្ពស់ ឬស្មុគស្មាញទៅទៀត។ អ្វីដែលអ្នកកំពុងតែធ្វើគឺជាការបង្កើតស្ត្រេសកាន់តែច្រើន ដែលវាពិតជាមិនមានលទ្ធផលអ្វីផ្លែផ្កាទាល់តែសោះ។
-ចូរសាកល្បងនិយាយប្រាប់ខ្លួនឯងចំពោះអារម្មណ៍ដែលមិនអាចអត់ធ្មត់បានលោមើល។ ចូររំលឹកខ្លួនឯងថា តើវាខ្មាស់គេប៉ុណ្ណាបើអ្នកមានប្រតិកម្មបែបនោះកើតមានលើអ្នកដទៃ ឬធ្វើអោយគេមើលឃើញ។ មនុស្សយើងច្រើនតែមិនចេះប្រកាន់តែបើសិនជាការប្រជុំមួយត្រូវបានពន្យាពេល គ្រាន់តែអ្នកប្រាប់អោយគេដឹងថាអ្នកកំពុងតែមកយឺតទៅបានហើយ។
-បើសិនជាការមិនអត់ធ្មត់របស់អ្នកធ្វើអោយអ្នកផ្ទុះកំហឹងទៅអ្នកដទៃ ចូរប្រើវិធីសាស្ត្រគ្រប់គ្រងកំហឹងក្នុងគេហទំព័ររបស់យើងដើម្បីបង្ក្រាបវាចេញទៅ។
-មនុស្សមួយចំនួនទៅជាមិនអាចអត់ធ្មត់បានដោយសារតែពួកគេជាមនុស្សនិយមភាពល្អឥតខ្ចោះ។ ទោះបីជាយ៉ាងណាក៏ដោយ បន្ថែមទៅលើការបង្កអោយមានភាពមិនអាចអត់ធ្មត់បាន មនុស្សដែលនិយមភាពល្អឥតខ្ចោះច្រើនតែអាចបន្ថយនូវអ្វីដែលពួកគេអាចធ្វើបាន និងបង្កើតស្ត្រេសកាន់តែច្រើន។ ចូរសិក្សាពីរបៀបបញ្ឈប់ធ្វើខ្លួនជាអ្នកនិយមភាពល្អឥតខ្ចោះតទៅទៀត។
ចូរចាំថា ទោះបីជាមនុស្សជាច្រើនមានភាពអត់ធ្មត់ច្រើនពីកំណើតក៏ដោយ ប៉ុន្តែអ្នកដែលនៅសល់វិញត្រូវតែអនុវត្តនូវការអត់ធ្មត់អោយបានច្រើនដើម្បីក្លាយទៅជាទម្លាប់មួយ..។
ប្រភព៖ http://www.health.com.kh/

Post a Comment